Airbag Inflator Replacement Center Web-site

អ្នកបើកបររថយន្ត ហុងដា ទាំងអស់សូមប្រុងប្រយត្ន័

ក្រុមហ៊ុនហុងដា នឹងទទួលខុសត្រូវក្នុងការផ្លាស់ប្ដូរពោងសុវត្ថិភាពរបស់ក្រុមហ៊ុន តាកាតា ដែលបានបំពាក់នៅក្នុងរថយន្ដម៉ាក ហុងដាទាំងអស់ ដើម្បីដោះស្រាយបញ្ហាតម្រូវការ និងក្តីកង្វល់របស់អតិថិជន ដែលទទួលរងផលប៉ះពាល់ដោយបញ្ហាឧស្សាហកម្មមួយនេះ តាមរយៈប្រព័ន្ធសេវាបម្រើអតិថិជនដ៏មានប្រសិទ្ធិភាពស្ថិតក្នុងយានដ្ឋានរបស់យើងផ្ទាល់ ។ ប្រសិនបើអ្នកកំណត់ចំណាំថា រថយន្តរបស់អ្នកទទួលរងផលប៉ះពាល់ដោយបញ្ហានេះ, យើងខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នកប្រញាប់រួសរាន់យករថយន្តរបស់អ្នកមកធ្វើការផ្លាស់ប្ដូរ ពោងសុវត្ថិភាពនេះ ដោយឥតគិតថ្លៃ។

តើរថយន្តរបស់អ្នកមានផលប៉ះពាល់ប្រភេទនេះដែរឬទេ?

គ្រប់ពោងសុវត្ថិភាពទាំងអស់នឹងត្រូវបានផ្លាស់ប្ដូរជួនដោយឥតគិតថ្លៃ នៅយានដ្ឋានសេវាកម្ម នៃក្រុមហ៊ុនទទួលសិទ្ធលក់ចែកចាយរថយន្ដ ហុងដា ទាំងអស់។

ដើម្បីកំណត់ថាតើរថយន្តរបស់អ្នកនឹងទទួលរងផលប៉ះពាល់នេះដែរឬទេ, សូមធ្វើការចុះឈ្មោះ និងបញ្ចូលពត៌មានរបស់អ្នក ឬទាក់ទងមកយើងខ្ញុំដើម្បីទទួលបានជំនួយបន្ថែម។

ម៉ូដែលរថយន្ត​ ដែលទទួលរងផលប៉ះពាល់

សូមបញ្ជាក់ថា: មិនមែនគ្រប់ម៉ូដែលរថយន្តទាំងអស់ ដែលបានរៀបរាប់ខាងលើ សុទ្ធតែតម្រូវឱ្យមានការផ្លាស់ប្ដូរនោះទេ។